ក្រុមបាល់បោះនារីជិះរទេះកម្ពុជាចេះបំបែកមួយក្បាច់នេះបានហើយមុនទៅកីឡាអាស៊ីប៉ារ៉ាហ្គេម

Sovann Tith
12 មើល
0 នាទីអាន
- Advertisement -

ក្រុមបាល់បោះនារីជិះរទេះកម្ពុជាហាត់ចេះវិធីរំដោះខ្លួនពីការតាមបិទដោយគូប្រជែងបានហើយ មុនចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម នៅក្រុងហាងចូវ ប្រទេសចិន ឆ្នាំ២០២៣នេះ។ នេះបើតាមការឱ្យដឹងពីលោក មុយ សុឺ ដែលជាគ្រូបង្វឹក។

គ្រូបង្វឹកដដែលថ្លែងថា កាលពីមុន កូនក្រុមពិការរំដោះខ្លួនពេលមានការតាមបិទពីគូប្រជែងម្ដងៗ ដោយសារតែការហ្វឹកហាត់យ៉ាងជាប់លាប់ ចាប់តាំងពីចប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនៅភ្នំពេញ។ ទន្ទឹមនេះ កូនក្រុមក៏មានសមត្ថភាពស៊ុតច្បាស់ជាងមុនដែរ។

ចំណែកកីឡាការិនី សៀង សុខច័ន្ទ និងកីឡាការិនី អាន ស្រីណែត បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ដើម្បីយកលទ្ធផលល្អជូនប្រទេសជាតិ។

ទន្ទឹមនឹងនេះ លោក ម៉ៅ សុខជា មន្ត្រីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ថ្លែងថា ការប្រកួតអាស៊ីប៉ារ៉ាហ្គេម នៅប្រទេសចិន​ ឆ្នាំនេះ កម្ពុជាបញ្ជូនអត្តពលិកចូលរួមប្រកួតលើ៦ប្រភេទកីឡា គឺ អត្តពលកម្ម ហែលទឹក វាយកូនឃ្លីលើតុ បាល់ទះអង្គុយ បាល់ បោះ ជិះរទេះ និងកីឡាវាយសី។

សម្រាប់កីឡាបាល់បោះអង្គុយជិះរទេះនារីវិញ បានសិទ្ធិចូលរួមព្រឹត្តិការណ៍ដ៏ធំនេះបន្ទាប់ពីឆ្លងកាត់វគ្គជម្រុះយ៉ាងស្វិតស្វាញ។

ការប្រកួតដំបូងរបស់ក្រុមនារីកម្ពុជា ត្រូវប៉ះក្រុមនារីឡាវ, ថៃ, ចិន, ជប៉ុន និងអុីរ៉ង់ដោយត្រូវតទល់​ក្រុមនារីឡាវ។ ការប្រកួតដំបូង គឺត្រូវជួបក្រុមឡាវ ថ្ងៃទី១៩ ខែតុលា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕