អតីតខ្សែបម្រើជម្រើសជាតិ ស៊ុន សុបញ្ញា ធ្លាប់ចោលឱកាសផ្ទេរទៅក្រុមមួយនៅថៃ

Sovann Tith
14 មើល
0 នាទីអាន
- Advertisement -

ធ្លាប់បានលើកពានធំៗជាច្រើនក្នុងស្រុក ប៉ុន្តែអតីតខ្សែបម្រើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស៊ុន សុបញ្ញា រំឭកថា អ្វីដែលលោកស្ដាយបំផុតកាលនៅជាកីឡាករ នោះគឺការមិនសម្រេចចិត្តទៅចូលរួមជាមួយ Samut Sakhon FC ខ្ទង់ឆ្នាំ២០១០-២០១១ ដែលកាលណោះក្រុមមួយនេះលេងនៅលីគ៣ថៃ។

បុរសមានប្រភពពីខេត្តកំពតទទួលស្គាល់ថា ជាអ្នកអល់អែកក្នុងការសម្រេចចិត្តដោយខ្លួនឯង ព្រោះមិនចង់ចេញក្រៅស្រុកតែម្នាក់ឯង ហើយម្យ៉ាងពេលនោះភ្នំពេញក្រោនមានការប្រកួតច្រើនផងទាំងជាតិ និងអន្តរជាតិ។

ដោយហេតុនេះបានជាលោក ស៊ុន សុបញ្ញា ទទូចយុវជនជំនាន់ក្រោយថា ត្រូវខិតខំប្រឹងប្រែង និងក្ដាប់ឱកាសដើម្បីអភិវឌ្ឍខ្លួនបានកាន់តែល្អ។ លោក ស៊ុន សុបញ្ញា ផ្ដើមលេងបាល់ទាត់ដើមទសវត្សរ៍ឆ្នាំ២០០០ ដោយចូលរួមក្នុងក្រុមជម្រើសខេត្តកំពត និងបានទៅចូលរួមជាមួយក្លិបហេឡូយូណាយធីត រហូតដល់ភ្នំពេញក្រោនឆ្នាំ២០១១។

លោកក៏ធ្លាប់លេងនៅណាហ្គាវើលដ៍ មុនព្យួរស្បែកជើងនៅឆ្នាំ២០១៧ ក្នុងក្រុមអាស៊ីអឺរ៉ុបយូណាយធីត។ លោកបានជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៥។ លោកបានរួមចំណែកលើកពានក្នុងស្រុកយ៉ាងច្រើននៅភ្នំពេញក្រោនទាំងពានសម្ដេចតេជោ ហ៊ុន សែន និងលីគកំពូល ហើយបានដល់វគ្គផ្ដាច់ព្រ័ត្រ AFC President Cup ឆ្នាំ២០១១៕

______________ តាមដានព័ត៌មានថ្មីៗពី AMS Sports លើ Telegram៖ https://t.me/SPORTAMS #AMS_SPORTS #AMS #ដើម្បីកីឡា

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕