ពានបាល់ទះស្នងការដ្ឋានខេត្តតាកែវដល់វគ្គ៤ក្រុមថ្ងៃសុក្រនេះ

Sovann Tith
10 មើល
0 នាទីអាន
- Advertisement -

គិតមកត្រឹមថ្ងៃសុក្រ ទី២៥ ខែមីនា ការប្រកួតបាល់ទះដណ្តេីមពានរង្វាន់ លោកឩត្តម សេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលរៀបចំឡេីងដោយស្នងការដ្ឋាននគបាលខេត្ត និង សម្របសម្រួលដោយមន្រ្តីការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានរកឃេីញ ក្រុមខ្លាំងដែលឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយ បន្ទាប់ពីការប្រកួតគ្នាយ៉ាងស្វិតស្វាញ ។

៤ក្រុមដែលបានបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួមមាន ÷


១- ក្រុម ស្នងការដ្ឋាននគរបាលខេត្ត
២- ក្រុម អធិការដ្ឋាននគរបាលស្រុកបូរីជលសារ
៣- ក្រុម វរសេនាតូច ការពារ លេខ៦០៣
៤- ក្រុម បងប្អូនល្អក្រុងដូនកែវ

មហាជន អ្នកគាំទ្រ ទស្សនា បានកត់សំគាល់ឃេីញថា ក្រុម បងប្អូនល្អក្រុងដូនកែវ បានសាងប្រវត្តិសាស្ត្រមិនដែលចាញ់ បេីគិតចាប់ការប្រកួតដំបូងមកដល់ពេលនេះគឺ ឈ្នះបីប្រកួតជាប់ៗគ្នា មានន័យថា បិទមិនអោយដៃគូរប្រកួតឈ្នះសូម្បីតែ១សិត ។


វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានចាប់ឆ្នោតរួចហេីយដោយក្រុម

បងប្អូនល្អក្រុងដូនកែវ vs អធិការស្រុកបូរីជលសារ

ស្នងការដ្ឋាននគរបាលខេត្ត vs វរសេនាតូច៦០៣

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕