លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរបានពោលពាក្យចេញពីចិត្តអាណិតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Felix Dalmas ដោយសារតែមានព្យុះភ្លៀងការរិះគន់ខ្លាំងលើគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ ក្រោយក្រុមរហស្សនាមគោព្រៃខៀវធ្លាក់ចេញពីវគ្គជម្រុះ FIFA World Cup 2026 ត្រឹមដំណាក់កាលទី១ ដោយចាញ់ជម្រើសជាតិប៉ាគីស្ថាន។
លោក Akihito ថ្លែងថា មិនគួរដាក់បន្ទុកខ្លាំងពេកទេលើលោក Felix ព្រោះលោកទើបតែមកកាន់តំណែងបានប៉ុន្មានខែប៉ុណ្ណោះ។
ដោយឡែក លោកពិតជាស្ដាយដែលកម្ពុជាមិនបានឡើងទៅវគ្គបន្ត ព្រោះលោកគិតថា គួរតែសម្រេចបាន។ លោកសង្ឃឹមថា ក្លិបទាំងអស់នឹងបន្តការខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលយុវជនដើម្បីបង្កើតបានធនធានច្រើនទៀតសម្រាប់ជាតិ។ ក្រុមរហស្សនាមគោព្រៃខៀវបានចាញ់ម្ចាស់ផ្ទះប៉ាគីស្ថាន ១ទល់នឹង០ ក្នុងជើងទី២ នៅថ្ងៃអង្គារ ទី១៧ ខែតុលា ក្រោយស្មើគ្នា០ទល់នឹង០ នៅជើងទី១ នារាជធានីភ្នំពេញ៕
______________ តាមដានព័ត៌មានថ្មីៗពី AMS Sports លើ Telegram៖ https://t.me/SPORTAMS #AMS_SPORTS #AMS #ដើម្បីកីឡា