Skip to content
វីរៈកីឡាករម៉ូតូទឹក សាលី អ៊ូមើត ៖ ជ័យជម្នះកម្រិតពិភពលោកនៅអាមេរិកធ្វើឱ្យប្រទេសផ្សេងៗបានឃើញពីសមត្ថភាពកូនខ្មែរយើង
    ទំព័រដើម  »  កីឡាជាតិ

វីរៈកីឡាករម៉ូតូទឹក សាលី អ៊ូមើត ៖ ជ័យជម្នះកម្រិតពិភពលោកនៅអាមេរិកធ្វើឱ្យប្រទេសផ្សេងៗបានឃើញពីសមត្ថភាពកូនខ្មែរយើង

កាលពីល្ងាចថ្ងៃអង្គារទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រុមកីឡាម៉ូតូទឹកកម្ពុជាដែលដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត បាន ត្រលប់មក ដល់ មាតុភូមិកម្ពុជាវិញហើយ ក្រោយ ដណ្ដើមបាន មេដាយ សរុបចំនួន ៩គ្រឿង (មាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ១ នៅក្នុងព្រឹត្តិការណ៍ Water Jet Ski World Series ឆ្នាំ២០២៣ ជុំទី៣ នៅ សហរដ្ឋ អាមេរិក កាលពីដើមខែតុលាកន្លងទៅ ហើយក្នុងដំណើរមាតុភូមិនិវត្តន៍របស់វីរៈកីឡាករ សាលី អ៊ូមើត ក៏មានការចូលរួមទទួលយ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ផងដែរ។ ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៍មាន វីរកីឡាករ សាលី អ៊ូមើត ចាត់ទុកជ័យជម្នះកម្រិតពិភពលោកនៅអាមេរិចធ្វើប្រទេសផ្សេងៗបានឃើញពីសមត្ថភាពកូនខ្មែរយើង។

គួរបញ្ចាក់ផងដែរថាក្រុមជម្រើសសជាតិម៉ូតូទឹកកម្ពុជាដែលដឹកនាំដោយលោក សាលីអូមើត ទទួលបាននូវមេដាយមាស ចំនួន ៤ មេដាយប្រាក់ ចំនួន ៤ និង មេដាយសំរិទ្ធ ចំនួន១ សរុបចំនួន ៩ គ្រឿង ដោយកីឡាករទាំង ៥ នាក់ក្នុងនោះរួមមាន

  • វីរៈកីឡាករ សាលី អ៊ូមើត មេដាយមាស លើវិញ្ញាសា AMATEUR RUNABOUT 1100 OPEN
  • ម៉ីន ម៉ូស្តាន់ មេដាយ ប្រាក់ លើវិញ្ញាសា PRO AM SKI MODIFIED
  • ម៉ីន អូស្មាន់ មេដាយប្រាក់ លើវិញ្ញាសា NOVICE SKI STOCK
  • កៃវ៉ាន់ ស៊ីដែន មេដាយមាស លើវិញ្ញាសា NOVICE SKI STOCK
  • សាលី ហ្វីលីន មេដាយប្រាក់ លើវិញ្ញាសា NOVICER RUNABOUT 1100 STOCK
  • សាលី ហ្វីលីន មេដាយមាស លើវិញ្ញាសា AMATEUR RUNABOUT 1100 STOCK
  • សាលី ហ្វីលីន មេដាយ មាស លើវិញ្ញាសា AMATEUR RUNABOUT 1100 LIMITED
  • សាលី ហ្វីលីន មេដាយប្រាក់ លើវិញ្ញាសា AMATEUR RUNABOUT REC LITES
  • សាលី ហ្វីលីន មេដាយ ប្រាក់ លើវិញ្ញាសា AMATEUR RUNABOUT 1100 OPEN