លោក ម៉ាង ម៉ន គ្រូបង្វឹក ក្លិបការិយាល័យទី៥កងទ័ពជើងគោល និងត្រូវជាឪពុករបស់ ម៉ន សាម៉េត ផងដែរ បានកោតសរសើរពីទេពកោសល្យ និងភាពជោគជ័យ របស់ព្រំ សំណាង ហើយលោកចង់ឲ្យ កំពូលកីឡាករម្នាក់នេះ ព្យាយាមរក្សា ការហ្វឹកហាត់ ការប្រកួត និងធ្វើខ្លួន ឲ្យបានល្អបំផុត ដើម្បីរក្សាតម្លៃជាអ្នកប្រយុទ្ធដែល មហាជនជាច្រើនចាត់ទុកជាកីឡាករ លំដាប់ស្ដេចប្រដាល់គុនខ្មែរ។
ថ្វីត្បិតថាកន្លងមក ព្រំ សំណាង ត្រូវគេមើលឃើញថាបានរងការតិះទៀនខ្លះៗ ប៉ុន្តែសម្រាប់ លោក ម៉ាង សាម៉ន នៅតែយល់ថា ព្រំ សំណាង មានលក្ខណៈសម្បត្តិមួយចំនួន ស័ក្តិសមជាកីឡាករដែលទទួលការគោរព។
“បើសិនថាយើងឈប់វ៉ៃប្រកាសលាលែងឈប់វ៉ៃតែម្តង បើយើងនៅវ៉ៃខំប្រឹងហាត់ដើម្បីវ៉ៃទៅដើម្បីក្លាយជាសេ្តចប្រដាល់ ក្រោយមកចាំយើងធ្វើជាគ្រូប្រចាំក្រុមជម្រើសជាតិនៃគុនខ្មែរ, ហើយគ្មាននរណាមួយថាគាត់ជាគ្រូអន់នោះឡើយ”។
បន្ទាប់ពី ខកចិត្ត ចាញ់ជាលើកដំបូង ក្នុងចំណោមការប្រកួតប្រមាណពី២០ទៅ៣០លើកចុងក្រោយ ក្រោមថ្វីដៃជើងខ្លាំងអាមេរិក Banasak Pawell កាលពីពាក់កណ្ដាលខែ តុលានេះ ព្រំ សំណាង កំពុងត្រៀមខ្លួនក្នុងយុទ្ធនាការដ៏ធំសម្បើមថ្មី១ ពោលគឺការប្រប្រឈមមុខជាមួយកំពូលជើងខ្លាំងប្រដាល់ភូមា ដើមកំណើតកាណា Dave Leduc ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥វិច្ឆិកា ខាងមុខ។ នេះជាជំនួបប្រវត្តិសាស្ត្រ១ ដែលអ្នកគាំទ្រមួយចំនួនធំ បានចាត់ទុកថា ការប៉ះគ្នារវាងស្ដេចប្រដាល់គុនខ្មែរ តទល់ស្ដេចប្រដាល់ភូមា៕