អ្នកវិភាគបាល់ទាត់លោក Roy Keane បានទទូចឱ្យ អ្នកចាត់ការ Erik ten Hag ដកតំណែងប្រធានក្រុមពី Bruno Fernandes បន្ទាប់ពី Manchester United បានរងបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់ Manchester City នៅកីឡដ្ឋាន Old Trafford។
ក្រុមបិសាចក្រហម ហាក់ចាញ់ប្រៀបគូប្រជែងរួមទីក្រុងរបស់ពួកគេ ក្នុងជំនួប Manchester Derby ដោយ Erling Haaland រកគ្រាប់បាល់ពីរគ្រាប់ និងមួយគ្រាប់ផ្សេងទៀតពី Phil Foden ធ្វើឱ្យក្រុមរបស់លោក Ten Hag ទទួលរងបរាជ័យលើកទី៥របស់ខ្លួន នារដូវកាលនេះ។