មុនចូលលេងកីឡារត់ កញ្ញា លីតា ប្រាប់ថា ខ្លួនមិនសូវមានទម្លាប់ភ្ញាក់ពីព្រលឹម ហាត់ប្រាណឡើយ។ តែពេលបានចូលលេងកីឡារត់ប្រហែល១ឆ្នាំមក នាងអាចងើបពីព្រលឹមហាត់ប្រាណ មុនចេញទៅបំពេញការងារប្រចាំថ្ងៃ។
សមាជិកក្រុម Kak Runners បន្តថា កីឡារត់ ក៏ធ្វើឱ្យមានទំនាក់ទំនងល្អក្នុងសង្គម ស្គាល់មនុស្សថ្មីៗ ហើយមានអារម្មណ៍ក្នុងការបំពេញការងារប្រចាំថ្ងៃ។
កញ្ញា លីតា បានចូលហ្វឹកហាត់កីឡារត់នីក់កណ្ដាលឆ្នាំ ២០២៥ និងថែមទាំងបានចូលរួមការប្រកួតនានាទៀតផង។ នាងប្រាប់ថា ក្រៅពីបានផ្លាស់ប្ដូរទម្លាប់មិនល្អមិនចំនួន នាងក៌បានស្រកទម្ងន់គួរសមដែរ ពោលពី៥៧មកខ្ទង់៥២គីឡូ ដោយសារតែការរត់ជាប់លាប់ និងការទទួលទានអាហារបានត្រឹមត្រូវ។
