កាលពីព្រឹកថ្ងៃអាទិត្យទី២៩ ខែតុលា ឆ្នាំ២០២៣ សាលាបាល់ទាត់បឹងកេត បានរៀបចំជ្រើសរើសកីឡាករដែលមានកម្រិតអាយុក្រោម១២ឆ្នាំ ទៅចូលរួមក្នុងការប្រកួតពានរង្វាន់អន្តរជាតិ JSE INTERNATIONAL FOOTBALL FESTIVAL នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយការធ្វើតេស្ដនេះមានចូលរួមពីយុវជន មកពីសាលាបាល់ទាត់បឹងកេតទាំង២សាខា សរុបចំនួន៨០នាក់។
បើតាមការបញ្ជាក់ លោក James Micheal គ្រូសាលាបាល់ទាត់បឹងបានអោយដឹងថា ការជ្រើសរើសនេះនឹងធ្វើឡើងចំនួន២ដំណាក់កាល ក្នុងនោះជ្រើសរើសតែ១៨នាក់ប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅប្រកួតនៅប្រទេសថៃចុងខែវិច្ឆិកាខាងមុខនេះ។
នេះមិនមែនជាលើកដំបូងទេសម្រាប់សាលាបាល់ទាត់បឹងកេតដែលតែងតែមានសកម្មភាពចូលរួមពានរង្វាន់នានា ទាំងការប្រកួតពានរង្វាន់ក្នុងប្រទេស និងក្រៅប្រទេស។ ដោយកាលពីពេលថ្មីៗនេះសាលាបាល់ទាត់បឹងកេតក៏បានទៅចូលរួមក្នុងពានរង្វាន់អន្តរជាតិ Copabellmare Cup 2023 នៅប្រទេសជប៉ុនផងដែរ៕