ប្រកួតវាយសីពានរង្វាន់មិត្តភាព ស.ស.យ.ក រាជធានីភ្នំពេញរួមចំណែកបំផុសកីឡាវាយសីកាន់តែផុសផុល

Sovann Tith
11 មើល
0 នាទីអាន
- Advertisement -

លោក ឡែម ស៊ីណា នាយករងកម្មវិធីកីឡានៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្លិបវាយសីភ្នំពេញបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយសីពានរង្វាន់មិត្តភាព សហភាពសហព័ន្ធរាជធានីភ្នំពេញ ជាការផ្ដល់ឱកាសដល់យុវជនបានចូលរួមលេងកីឡាវាយសីដើម្បីបំផុសសកម្មភាពកីឡាប្រភេទនេះកាន់តែច្រើនថែមទៀត។

ថ្នាក់ដឹកនាំខាងលើមានប្រសាសន៍បែបនេះក្នុងពិធីបិទការប្រកួតកីឡាវាយសីពានរង្វាន់មិត្តភាព សហភាពសហព័ន្ធរាជធានីភ្នំពេញ កាលថ្ងៃល្ងាចថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។ ការប្រកួតកីឡាវាយសីពានរង្វាន់មិត្តភាព សហភាពសហព័ន្ធរាជធានីភ្នំពេញ នេះត្រូវបានបែងចែកជា២ក្រុម គឺ A និង B ដោយមួយក្រុមៗមាន២វិញ្ញាសា គឺ វាយគូបុរសមិនគិតអាយុ និងវាយគូចម្រុះអាយុ។

សម្រាប់ក្រុមចូលរួមមានចំនួន៨ មានកីឡាករ៥៦នាក់ និងនារី៨នាក់ ដំណើរការរយៈពេល០២ថ្ងៃ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕