Skip to content
ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor លើកទី៧ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤
    ទំព័រដើម  »  កីឡាជាតិ

ព្រឹត្តិការណ៍រត់ប្រណាំង Ultra-Trail Angkor លើកទី៧ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤

ថ្លែងក្នុងពិធីសន្និសីទ្ធសារព័ត៌មាននៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក(NOCC) បានឱ្យដឹងថា ទិវារត់ប្រណាំងរយៈចម្ងាយឆ្ងាយអន្តរជាតិ Ultra-Trail Angkor លើកទី៧ នេះធ្វើឡើងក្នុងគោលបំណងធំៗ ចំនួន៤ ដូចជា៖
១. ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ
២. ផ្សព្វផ្សាយ និងលើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ
៣. ជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ
៤. រួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិ។

ហើយឯកឧត្តមបណ្ឌិត រំពឹងថាការរត់ចម្ងាយឆ្ងាយអន្តរជាតិលើកទី៧ នៅដើមឆ្នាំ២០២៤ នឹងទទួលបានការគាំទ្រ និងជោគជ័យដូចការរៀបចំ៦លើករួចមក។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថាការរត់ចម្ងាយឆ្ងាយ ១០០គីឡូម៉ែត្រជារឿងដែលពិសេសណាស់។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួមសហការជាមួយក្រុមហ៊ុន Phoenix Voyages រៀបចំព្រឹត្តិការណ៍ រត់ប្រណាំងចម្ងាយឆ្ងាយ Ultra-Trail Angkor លើកទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅចំកណ្តាលប្រាសាទអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា។

សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេសនេះដែរគណៈកម្មការរៀបចំការប្រកួតបានដាក់បញ្ចូលវិញ្ញាសាចំនួន៨ប្រភេទផ្សេងគ្នាក្នុងនោះរួមមាន៖
១. Ultra-Trail Angkor 100 km
២. Bayon Trail 64 km
៣. Marathon Trail 42 km
៤. Jungle Trail 32 km
៥. Temple Run 18 km
៦. Nordic Walk 18 km
៧. Walk & Hike 18 km
៨. Elephant Trail 8 km ។

គួររំលឹកផងដែរថា សម្រាប់ព្រឹត្តិការណ៍កីឡា Ultra-Trail Angkor រៀបចំ៦លើករួចមកហើយ។ ខណៈលើកទី៦កន្លងទៅ គឺនៅឆ្នាំ២០២៣ មានអ្នកចូលរួមរត់សរុប ១២០០នាក់ មកពី៤៥ប្រទេសផ្សេងៗគ្នា ក្នុងនោះមាន ៤០%ជានារី៕