លោក លុយ គឹនសាន គ្រូបង្វឹកវិទ្យាល័យជ័យវរ្ម័នទី៧ និយាយចំៗ ជុំវិញការស្រុតចុះនូវគុណផលលេងរបស់ក្រុមចុងរដូវកាលក្នុងវគ្គវិលជុំសន្សំពិន្ទុនៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ឆ្នាំ២០២៣នេះ ពោលបណ្ដាលមកពីសមាជិកក្រុមមួយចំនួនបានប្រើប្រាស់កម្លាំងហួសដែនកំណត់ ដោយក្នុងនោះមាន៧០ភាគរយនៃកូនក្រុមរបស់លោកបានចូលរួមក្នុងការហ្វឹកហាត់ត្រៀមការប្រណាំងទូក និង ការប្រមូលផ្ដុំហ្វឹកហាត់មិនបានពេញលេញ។ លោកលើកឡើងបែបនេះ ក្រោយក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ ទទួលបាន១ពិន្ទុដ៏មានសារៈសំខាន់ដើម្បីបន្តក្ដីសង្ឃឹមឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយជាលើកដំបូង បន្ទាប់ពីស្មើគ្នា៣ទល់នឹង៣ ជាមួយក្រុមវិទ្យាល័យឥន្រ្ទទេវី ការប្រកួតវគ្គវិលជុំសន្សំពិន្ទុសប្តាហ៍ទី១១ នៃពានរង្វាន់ AIA ជើងឯកវិទ្យាល័យ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នាទីលានវីទ្យាល័យបឹងត្របែក។
លោកទៀតបន្តថា សម្រាប់ការប្រកួតសប្ដាហ៍ចុងក្រោយនៃវគ្គវិលសន្សំពិន្ទុទល់នឹងក្រុមវិទ្យាល័យព្រះស៊ីសុវត្ថលោកនឹងប្រមូលផ្ដុំហ្វឹកហាត់អោយល្អឡើងវិញដែលអាចឈានជើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ (សំឡេង)
ឆ្លងកាត់ការប្រកួត១០សប្ដាហ៍កន្លងទៅ ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ បច្ចុប្បន្នកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខ៤ មាន២០ ពិន្ទុ តាមពីក្រោយវិទ្យាល័យជាស៊ីមសាគ្គីនៅលេខ៥ មាន១៩ ពិន្ទុ ខណះពេលដែលវិទ្យាល័យសម្ដេចហ៊ុនសែនប៊ុនរ៉ានីច្បារអំពៅលេខ៣ មាន២១ពិន្ទុ លេង២ វិទ្យាល័យឥន្រ្ទទេវីមាន២៤ពិន្ទុ និង លេង១ វិទ្យាល័យប្ញស្សីកែវ មាន២៥ ពិន្ទុ។