ថ្លែងក្នុងកិច្ចសម្ភាសជាមួយ AMS Sports លោក គង់ ស៊ីថាត់ អ្នកចាត់ការក្រុមវិទ្យាល័យឫស្សីកែវ បានលើកឡើងថា ក្រុមរបស់ខ្លួនកំពុងត្រៀមខ្លួន និងធ្វើយ៉ាងណាឱ្យបានល្អ១០០ភាគរយ ព្រោះនេះជាវគ្គផ្ដាច់ព្រ័ត្រ ហើយសម្រាប់អ្នកគាំទ្ររបស់ខ្លួនវិញ ចំនួនជាង៥០០០នាក់ កំពុងរងចាំទស្សនាយ៉ាងអន្ទះសាមុនជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់AIA ជើងឯកវិទ្យាល័យ រដូវកាលទី៣ នេះមកដល់។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់AIA ជើងឯកវិទ្យាល័យ រដូវកាលទី៣ជំនួបរវាង ក្រុមវិទ្យាល័យ ឫស្សីកែវ ទល់នឹង ក្រុមវិទ្យាល័យឥន្រ្ទទេវី ធ្វើឡើហនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក ។