យុវជន សាន់ ឥស្លាមី ខ្សែប្រយុទ្ធក្រុមវិទ្យាល័យប្ញស្សីកែវ បានឱ្យដឹងថា ពិតជាមានអារម្មណ៍សប្បាយរីករាយពេលឮដំណឹងថាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AIA ជើងឯកវិទ្យាល័យ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ព្រោះវាជាក្ដីស្រមៃរបស់ខ្ញុំជាយូរមកហើយ។
រូបគេបានបន្ថែមថាកីឡាករដែលគួរឱ្យព្រួយបារម្ភជាងគេក្នុងក្រុមវិទ្យាល័យឥន្ទ្រទេវី គឺកីឡាករពាក់អាវលេខ៨ អ៊ឹម ដាណាត ដោយមើលឃើញថាខ្សែបម្រើរូបនេះដឹកនាំក្រុមលេងបានល្អ។
សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់AIA ជើងឯកវិទ្យាល័យ រដូវកាលទី៣ជំនួបរវាង ក្រុមវិទ្យាល័យ ឫស្សីកែវ ទល់នឹង ក្រុមវិទ្យាល័យឥន្រ្ទទេវី ធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៣:៣០នាទីតទៅ។
គួរឱ្យដឹងដែរថា សាន់ ឥស្លាមី ទើបតែចូលរួមក្នុងក្រុមវិទ្យាល័យប្ញស្សីកែវ ក្នុងឆ្នាំ២០២៣នេះ ហើយបច្ចុប្បន្នរូបគេក៏បានបង្ហាញខ្លួនយ៉ាងញឹកញ៉ាប់ជាមួយក្រុមក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៣ ផងដែរ៕