ស្ថិតក្នុងវ័យ៦០ឆ្នាំ លោក ចាន់ វុទ្ធី បានក្លាយជាម្ចាស់មេដាយមាសកីឡាប៉េតង់ថ្នាក់ជាតិ ឆ្នាំ២០២៣ និងជាម្ចាស់មេដាយចាស់ជាងគេឆ្នាំនេះ។ សមាជិកក្រុមកីឡាប៉េតង់សន្តិភាពប្រាប់ថា ដំបូងឡើយ លោកមិនមែនជាអ្នកនិយមលេងកីឡាមួយនេះទេ ។ ដោយការផ្ដើមលេងកីឡាដំបូងៗក្នុងឆ្នាំ១៩៨១ លោកចូលចិត្តលេងកីឡាបាល់ទះ ហើយក៏បន្ថែមដោយកីឡាវាយសី និងបាល់ទាត់។ តែដោយសារមានបញ្ហាជង្គង់ លោកក៏ប្ដូរលេងកីឡាប៉េតង់រហូតដល់សព្វថ្ងៃ។