Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្មាត់បាល់ទះ ម៉ាប់ឆ្វេង ចង់ឲ្យមានពានរង្វាន់លេង មួយស្មើ ដើម្បីរកអ្នកខ្លាំងពិតប្រចាំប្រទេស

ភ្នំពេញ៖ មួយរយៈពេលមកនេះការលេងបាល់ទះក្រៅផ្លូវការជាលក្ខណៈមួយស្មើ ក៏កំពុងតែមានប្រជាប្រិយភាពខ្លាំង ដែលពាក្យផ្លែផ្កាគ្នាយ៉ាងច្រើន ទៅលើការប្រកួតមួយស្មើ រវាងស្មាត់ដែលលេងក្រៅផ្លូវការ។

ប្រិយមិត្តដែលពេញនិយមលើវិស័យបាល់ទះប្រាកដជាស្គាល់ស្មាត់ ម៉ាប់ឆ្វេង ដោយសារតែមានការឌឺដង ផ្លែផ្កាគ្នាច្រើន ម៉ាប់ឆ្វេងបានឆ្លើយឆ្លងតាមរយៈតេឡេក្រាមជាមួយក្រុមការងារ AMS Sports ថា គឺចង់ឲ្យមានការប្រកួតមួយស្មើជាលក្ខណៈដណ្ដើមពានរង្វាន់តែម្ដង ដើម្បីដឹងថាតើស្មាត់រូបណាជាអ្នកខ្លាំងពិត ក្នុងការលេងមួយស្មើ។