ក្រោយកូនៗបានចូលហ្វឹកហាត់កីឡាហាប់គីដូបានកន្លះឆ្នាំមក លោក អ៊ី មុយលី ជាអាជីវករមួយរូបមើលឃើញថា ពួកគេមានភាពរហ័សរហួនជាងមុន ហើយការរៀនសូត្រក៏មានលក្ខណៈប្រសើរជាងមុន។ អ្វីកាន់តែគួរកត់សម្គាល់ទៀតនោះ កូនៗទាំង២ក៏បានកាត់បន្ថយការលេងហ្គេមផងដែរ។ លោក មុយលី បន្តថា ដំបូងឡើយ គ្រាន់តែចង់ឱ្យអូនកូនៗហាត់លក្ខណៈសុខភាពប៉ុណ្ណោះ តែដោយសារមើលឃើញពីសមត្ថភាពល្អដែរ លោកនឹងគាំទ្រ ប្រសិនបើពួកគេចង់អភិវឌ្ឍខ្លួនកាន់តែខ្ពស់ថែមទៀត។ លោក មុយលី រំឭកថា លោកក៏ធ្លាប់ហ្វឹកហាត់កីឡាហាប់គីដូលក្ខណៈសុខភាពកាលពីនៅក្មេង។ ក្នុងការប្រកួតថ្នាក់ជាតិ២០២៣ថ្មីៗនេះ លោកបានចូលរួមជាមួយជាគណៈកម្មការមួយរូប៕