អ្នកស្រី នង សុវណ្ណារី ជ្រេីសយកកីឡារាំ (Aerobic) ជាការហាត់ប្រាណប្រចាំថ្ងៃ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ស្ត្រីវ័យ៣៩ឆ្នាំ រូបនេះបានប្រាប់ឱ្យដឹងថា ពេលហាត់ប្រាណដំបូងៗមានគេបបួល ប៉ុន្តែចេះតែងេីបមិនរួច ហើយគេក៏ឈប់ហៅ ស្រាប់តែថ្ងៃមួយខ្លួនក៏ងេីបទៅហាត់មានអារម្មណ៍ថាស្រួលខ្លួន ហេីយដល់ហាត់យូរៗទៅក្លាយជាទម្លាប់អត់ហាត់មិនបាន។
ស្ត្រីដែលមានទីលំនៅមកពី ឃុំ អរិយក្សត្រ បានបន្តថា ក្រោយហាត់កីឡារាំគឺជួយឱ្យបាត់ចុកដៃ ចុកជេីង ប៉ុន្តែទាល់តែហាត់ត្រូវតាមក្បួនច្បាប់ផងដែរ៕