Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្មាត់ធំក្លឹបបាល់ទះវិសាខា ព្រឹត្តិកាណ៍តេជោលីគ គឺជាការប្រកួតប្រជែងដ៏អស្ចារ្យមិនចាញ់លីគអន្តរជាតិ

ភ្នំពេញ៖ តេជោលីគ នឹងត្រូវចាប់ផ្ដើមប្រកួតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ដែលមានក្រុមខ្លាំងទាំង៨ ចូលរួមប្រកួតប្រជែង។ ស្មាត់ដល់មានបទពិសោធមួយរូបរបស់សមាគមន៍បាល់ទះវិសាខា កីឡាករ គួន មុំ បានសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារនេះគឺព្រឹត្តិការណ៍លីគបាល់ទះលើកដំបូងនៅក្នុងប្រទេសយើង ហើយក្រុមដែលចូលរួមប្រកួតប្រជែងគឺសុតតែជាក្រុមខ្លាំង ដែលក្រុមខ្លះបាននាំយកកីឡាករបរទេសដើម្បីជួយពង្រឹងក្នុងក្រុម។