Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្ថិតិ៥ប្រកួតចុងក្រោយនៃក្រុមខ្លាំងទាំងពីរ ដែលត្រូវប៉ះក្នុងពានរង្វាន់បាល់ទះ តេជោលីគ នៅចុងសប្ដាហ៍នេះ

ភ្នំពេញ៖ ជំនួបនាចុងសប្ដាហ៍នេះក្នុងពានរង្វាន់បាល់ទះ តេជោលីគ ដែលប្រិយមិត្តអ្នកនិយមទស្សនាបាល់ទះកំពុងរង់ចាំបានមកដល់ហើយ គឺការប៉ះគ្នានៃក្លឹបបាល់ទះវិសាខា ជាមួយបញ្ជាការដ្ឋានអង្គរក្ស។ ដោយក្រុមទាំងពីរមានស្ថិតិការប្រកួតដ៏ល្អដូចគ្នា មានកីឡាករល្អៗដូចគ្នា មានកីឡាករបរទេសល្អៗដូចគ្នា។

ដោយ៥ប្រកួតកន្លងមកក្រុមទាំងពីរ ឈ្នះតាំង៥ដូចគ្នា ក៏ប៉ុន្តែវិញវិសាខាធ្វើបានល្អជាង ដោយពួកគេមិនដែលស្គាល់ពាក្យថាចាញ់មួយសិតណាឡើង គឺឈ្នះបីសិតទល់និងសូន្យទាំងអស់។ ប្រកួតទីមួយវិសាខា បានយកឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល ៣សិតសូន្យ ប្រកួតទីពីរបានយក ស្នងការដ្ឋាន ន.បង ខេត្តពោធិ៍សាត់ បីសិតសូន្យ ប្រកួតទីបី បានយកឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ បីសិតទល់សូន្យ ហើយប្រកួតទីបួន បានយកឈ្នះ ស្នងការដ្ឋាន ន.ប ភ្នំពេញ បីសិតទល់សូន្យ នឹងប្រកួតទីប្រាំ បានយកឈ្នះ កងពលធំអន្តរាគមន៍លេខបី បីសិតទល់សូន្យ។

ចំណែកឯ បញ្ជាការដ្ឋានអង្គរក្ស ប្រកួតទីមួយបានយកឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ បីសិតទល់សូន្យ ប្រកួតទីពីរ បានយកឈ្នះ កងពលធំអន្តរាគមន៍លេខបី បីសិតទល់មួយសិត ប្រកួតទីបី បានយកឈ្នះ ក្រសួងមហាផ្ទៃ បីសិតទល់និងពីរសិត ប្រកួតទីបួន បានយកឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តពោធិ៍សាត់ បីសិតទល់មួយសិត នឹងប្រកួតទីប្រាំ បានយកឈ្នះ ស្នងការដ្ឋាន ន.ប ភ្នំពេញ ៣សិតទល់ពីរសិត។

នៅចុងសប្ដាហ៍នេះថ្ងៃទី២៦ វេលាម៉ោង១រសៀល នៅសាលបាល់ទះនៃពហុកីឡដ្ឋានអូឡាំពិក តើក្រុមបាល់ទះវិសាខា ឬក៏បញ្ជាការដ្ឋានអង្គរក្ស?