Skip to content
    ទំព័រដើម  »  កីឡាជាតិ

ព្រះនាង នរោត្តម អម្រិតា ៖ ការជិះសេះជាផ្នែកមួយនៃការរំសាយទុក្ខកង្វល់ ហើយសេះដូចជាមិត្តភក្តិរបស់ខ្ញុំម្នាក់ចឹង

ព្រះនាង នរោត្តម អម្រិតា ជាកីឡាការិនីជម្រើសជាតិជិះសេះកម្ពុជាបានមានបន្ទូលថាសេះប្រៀបបានដូចជាមិត្តភក្តិមួយរូបរបស់ទ្រង់ចឹងដែរ ក៏ព្រោះទ្រង់ចំណាយពេលវេលាជាមួយសេះច្រើន ហ្វឹកហាត់ជាមួយវាច្រើន។ ម៉្យាងវិញទៀតព្រះនាងសព្វព្រះទ័យពិសេសជាមួយការជិះសេះថាពេលដែលបានឡើងជិះរាល់បញ្ហានានា បានរំសាយបាត់ពេលបានមកដល់បរិវេនទីលានសេះ។

 

សេះសម្រាប់ខ្ញុំវាដូចជាមិត្តភក្តិរបស់ខ្ញុំចឹង ហើយការជិះសេះនាំឱ្យខ្ញុំបានជួបក្រុមកីឡាករដដៃៗទៀត ព្រោះថានៅសាលារៀនរបស់ខ្ញុំតូចមិនសូវមានមិត្តភក្តិច្រើន ទីលានជិះសេះប្រៀបបានជាផ្ទះទី២របស់ខ្ញុំចឹង ។

 

បុត្រីរបស់អ្នកអង្គម្ចាស់ នរោត្តម នន្ទទេវី ដដែលក៏បានមានបន្ទូលអំពីផលលំបាកពីការជិះសេះមួយចំនួន ចំពោះទំនាក់ទំនងជាមួយសេះដែលថ្មីៗ ត្រូវចំណាយពេលស្វែងយល់ពីវាឱ្យបានច្រើនដើម្បីឱ្យការប្រើប្រាស់ពេលជិះប្រកួតអីមិនមានបញ្ហាចោទ។ ក្នុងនាមជាកីឡាការិនីរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ព្រះនាងក៏បានលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ឱ្យចូលរួមលេង និងគាំទ្រកីឡាប្រភេទនេះផង។

 

អ្វីដែលពិបាកគឺត្រូវជិះសេះថ្មី ពិបាកយល់ជាមួយសេះហ្នឹង ក្នុងសេះថ្មីមួយត្រូវចំណាយពេលជួនកាល ២អាទិត្យ ទៅ ៣ខែក៏មាន។

 

ក្រុមកីឡាករ-កីឡាការិនីជិះសេះកម្ពុជាដែលមានព្រះវត្តមានរបស់ ព្រះនាង នរោត្តម អម្រិតា ក្នុងពេលថ្មីៗកន្លងមកបានទទួលមេដាយមាសក្នុងកម្មវិធី FEI SEA YOUTH CUP 2023 នៅប្រទេសថៃ៕