គ្រូ Leipzig ថាការមិនផ្ដល់គ្រាប់បាល់ក្នុងប្រកួតទល់ Real Madrid ជាកំហុសការកាត់ក្ដីរបស់អាជ្ញាកណ្ដាល

Narong
8 មើល
0 នាទីអាន
- Advertisement -

អ្នកចាត់ការក្លឹប​ RB Leipzig លោក Marco Rose បានបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាល ក្នុងការប្រកួតបរាជ័យ ១-០ ទល់ Real Madrid ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កាលពីយប់ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ។

ខ្សែប្រយុទ្ធ Benjamin Sesko តែតបញ្ចូលទីនៅ២នាទីដំបូងនៃការប្រកួត ក្នុងកីឡដ្ឋាន Red Bull Arena Leipzig ប៉ុន្ដែគ្រាប់បាល់មិនត្រូវបានផ្ដល់ឱ្យនោះទេ ដោយសារអាជ្ញាកណ្ដាលខ្សែបន្ទាត់ បានលើកទង់ offside។