កញ្ញា យ៉ាន់ សុជី ស្ថាបនិកក្រុមកីឡារត់ GeeRun Cambodia ទទួលបានអាហារូបករណ៍ទៅសិក្សាវគ្គគ្រូកីឡាផ្នែកអភិវឌ្ឍសមត្ថភាពរាងកាយអត្តពលិក នៅប្រទេសហុងគ្រីរយៈពេល២ខែដោយផ្ដោតលើទ្រឹស្ដីកីឡា គរុកោសល្យ ចិត្តវិទ្យា និងវិទ្យាសាស្ត្រកីឡា ក៏ដូចជាការអនុវត្តផ្ទាល់លើកីឡាផ្សេងៗជាមួយកីឡាករ។
អ្នកជំនាញដដែលថ្លែងថា ក៏នឹងឆ្លៀតផ្សព្វផ្សាយពីវប្បធម៌ជាតិអំឡុងវគ្គសិក្សានៅលើទឹកដីអឺរ៉ុបនេះដែរ។
ក្រៅពីជាគ្រូបង្វឹកកីឡា អ្នកគ្រូ យ៉ាន់ សុជី ក៏ជាគ្រូបង្រៀនភាសាអង់គ្លេសមួយរូបដែរ៕
