គង់ រ៉ាហ្វាត់ ផ្លាស់ទៅទ័ព?

Sovann Tith
24 មើល
0 នាទីអាន
- Advertisement -

បន្ទាប់ពីមានការប្រកាសពីការចាកចេញរបស់អ្នកចាំទី គង់ រ៉ាហ្វាត់ ដោយក្លិបគិរីវ់ង់សុខសែនជ័យ នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា កីឡាករវ័យ​ក្មេងរូបនេះក៏បានបញ្ជាក់ពីមូលហេតុផងដែរ។

អតីតសមាជិកយុវជនបាទីអះអាងថា ការចាកចេញនេះដោយសារតែរូបគេ និងគិរីវង់បានយល់ព្រមលើការផ្ទេរទៅកាន់ក្លិបថ្មីរួចទៅហើយ។

រ់ាហ្វាត់បានសរសេរលើគណនី ​Facebook ដោយភ្ជាប់នឹងសំណេរពីការបញ្ជាក់នេះ។ តែអ្វីគួរកត់សម្គាល់ខ្លាំងនោះ គឺគេឃើញមានការ tag ឲ្យលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទទៀតផង។

ការ tag ទំនងជាតម្រុយមួយដែរថា គង់ រ៉ាហ្វាត់ ទំនងទៅចូលរួមក្រុម Tiffy Army នេះហើយមើលទៅ។ យ៉ាងណា កីឡាករធ្លាប់លេងនៅអគ្គិសនីកម្ពុជា និង​សូលទីឡូអង្គរ មិនបញ្ជាក់ពីឈ្មោះទ្រនំថ្មីនេះឡើយ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕