Skip to content
    ទំព័រដើម  »  កីឡាជាតិ

ស្ថាបនិកពាន RITHY JESDA បង្ហាញឆន្ទៈបន្តអភិវឌ្ឍហ្វូតសាល ក្រោយរដូវកាលដំបូងជក់ចិត្តនឹកស្មានមិនដល់

លោក សៀន ច័ន្ទរតនា ថ្នាក់ដឹកនាំពានរង្វាន់បាល់ទាត់ក្នុងសាល RITHY JESDA U25 ថ្លែងក្រោយបញ្ចប់រដូវកាលទី១សង្កេតឃើញថាសមត្ថភាពគ្រប់ក្រុមបាល់ទាត់ហ្វូតសាលទាំងអស់សុទ្ធតែបង្ហាញនៅគុណផលខ្ពស់ និងមានការការប្រកួតប្រជែងគ្នាគួរឱ្យជក់ចិត្តខ្លាំង។ លើសពីនេះម្ចាស់តារាងហ្វូតសាលដដែលបានបន្តគោលជំហរក្នុងការអភិវឌ្ឍបាល់ទាត់ក្នុងសាលនេះបន្ថែមទៀត តាមរយៈការបង្កើតពានរង្វាន់ហ្វូតសាលនេះក្រោយចូលឆ្នាំខ្មែររួច។

ទន្ទឹមគ្នាដែរ ម្ចាស់តារាងមានមូលដ្ឋានក្នុងខ័ណ្ឌទួលគោកនេះលើកឡើងថា លោកនឹងបន្តលើកស្ទួយវិស័យមួយនេះ ទោះបីជាមិនសូវសំបូរធនធានយ៉ាងណាក៏ដោយ។

សូមរំឭកថា ពានរង្វាន់ Rithy Jesda Cup U25 រដូវកាលទី១ ឆ្នាំ២០២៤ មាន ១២ក្រុមចូលរួម បែងចែកជាបីពូល និង៤ដំណាក់កាល។ ចំពោះវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤ ដោយក្រុមខ្លាំងពីរប៉ះគ្នាគឺក្រម Avatar FT និងក្រុម DIG FC។

ហើយក្រុម DIG FC បានក្លាយជាម្ចាស់ជើងឯក ហ្វូតសាល RITHY JESDA U25 រដូវកាលទី១ ក្រោយបញ្ចប់ទៅក្នុងលទ្ធផល ៤ទល់នឹង ៣៕