Skip to content
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ គិរី ចាន់តុលា ប្រាថ្នាក្លាយជាគ្រូបង្វឹកកីឡាបង្ហាត់ជិះសេះដែលទទួលស្គាល់ពីសហព័ន្ធពិភពលោក

យុវជន គិរី ចាន់តុលា ជាកីឡាជម្រើសជាតិកម្ពុជាបង្ហាត់ជិះសេះបង្ហើបគោលដៅរួមរស់ក្នុងកីឡាសេះនេះតាមរយៈការចង់ក្លាយខ្លួនជាគ្រូបង្វឹកម្នាក់ មានការទទួលស្គាល់ពីសហព័ន្ធបង្ហាត់ជិះសេះពិភពលោក FEI ដើម្បីរួមចំណែកអភិវឌ្ឍន៍កីឡាសេះនៅកម្ពុជា។

កូនអ្នកសៀមរាបរូបនេះថាដោយសារតែស្រឡាញ់កីឡាសេះតាំងតែពីតូច ជាមួយគ្នាដែរគេក៏ចង់បង្កើតជាក្លឹបផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងផងដែរ។ យ៉ាងណាមិញជំហានដំបូង កីឡាករវ័យ ១៧ឆ្នាំ ថាប្រមូលបទពិសោធនជាគ្រូបង្វឹកឱ្យបានច្រើនជាមុនសិនមុនគិតដល់ចំណុចមានក្លឹបផ្ទាល់ខ្លួន។

កីឡាករ គិរី ចាន់តុលា ចូលរួមជាមួយកីឡាជិះសេះតាំងពីឆ្នាំ ២០១៩ និងក៏ជាធនធានរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះសម្រាប់ដណ្តើមមេដាយផ្សេងៗ។ សមិទ្ធផលធំដែលគេទទួលបាននោះគឺមេដាយមាសក្នុងកម្មវិធី FEI SEA YOUTH CUP 2023 នៅប្រទេសថៃកាលពីឆ្នាំមុន៕