ទិវារត់ប្រណាំងផ្លូវការទាំងអស់របស់កម្ពុជាផ្សារភ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលបំណងសប្បុរសធម៌។ នេះជាប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសនាំយកថវិកាចំនួន៥០០០ដុល្លារ ដែលទទួលបានពីការរៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញឆ្នាំ ២០២៥ ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផានៅព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ ២០២៦ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
