Skip to content
    ទំព័រដើម  »  កីឡាជាតិ

អ្នកគាំទ្រ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង បង្ហាញក្ដីសង្ឃឹមរៀងៗខ្លួន នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់

ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ជាតិ) បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហេីយ ដែលជាការប្រកួតរវាង ក្លឹបបាល់ទាត់ភ្នំពេញក្រោន ទល់នឹង ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងប្រព្រឹត្តឡេីងនៅថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៧យប់ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនការប្រកួតប៉ុន្មានថ្ងៃចូលមកដល់ ក្រុមការងារ AMS Sports បានស្កាត់ទៅកន្លែងលក់សំបុត្រក្នុងពហុកីឡដ្ឋានជាតិដេីម្បីសាកសួរអំពីចំណាប់អារម្មណ៍រវាងអ្នកគាំទ្រទាំង២ក្រុមដែលបានទៅទិញសំបុត្រត្រៀមចូលរួមទស្សនាថ្ងៃខាងមុខនេះផងដែរ។ ឥលូវនេះកុំឱ្យខាតពេលយូរទៅស្តាប់ការលេីកឡេេីងរបស់ពួកគាត់ដូចតទៅ

 

មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះក៏មានការប្រកួតដណ្តេីមចំណាត់ថ្នាក់លេខ៣ រវាង ក្លឹបបាល់ទាត់បឹងកេត ទល់នឹង ក្លឹបបាល់ទាត់វិសាខា ផងដែរនៅម៉ោង ៤:០០រសៀលតទៅ៕