ត្បិតមានប្រវត្តិធ្លាប់ឈ្នះមែន តែប៉ះគ្នាម្តងនេះ លន បញ្ញា ក៏មិនហ៊ានធានានឹងឈ្នះ ឡុង សំណាង ទៀតដែរ

sok sovanpanha
53 មើល
0 នាទីអាន

លន បញ្ញា នៅចុងសប្តាហ៍នេះនឹងត្រូវចូលខ្លួនមកដណ្តើមខ្សែក្រវាត់ពីកីឡាករ ឡុង សំណាង ដែលកំពុងកាន់កាប់ខ្សែក្រវាត់ទម្ងន់ ៦៥ គីឡូក្រាម។ សម្រាប់ លន បញ្ញា បានអះអាងថាជំនួបមួយនេះ រូបគេបានត្រៀមលក្ខណៈមករួចរាល់អស់ហើយ។

អ្នកប្រដាល់មកពីទឹកដីព្រៃវែង ដដែលបន្តថាទោះធ្លាប់បីឈ្នះ សំណាង កន្លងមកមែន តែការប៉ះគ្នាលើកនេះ បញ្ញា ថាមិនមែនជាការងាយស្រួលប៉ុន្មានឡើយ។ BA ភេសជ្ជៈគ្រុឌ និយាយបែបនេះ ក៏ព្រោះតែគេឃើញថាសមត្ថភាព ឡុង សំណាង បច្ចុប្បន្នមានការកើនឡើងខ្លាំង ទាំងបច្ចេកទេស ទាំងកម្លាំង ផ្ទុយពី សំណាង ដែលគេធ្លាប់ឈ្នះកំឡុងឆ្នាំ ២០២០- ២០២១។

នៅថ្ងៃអាទិត្យទី ២៨ ខែមេសា ឆ្នាំ២០២៤នេះ លន បញ្ញា និងឡុង សំណាង នឹងត្រូវតាំងគ្នាសម្រាប់ជំនួបដណ្តើមខ្សែក្រវាត់ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម នៅ PNN។ ថាតើនាគចម្បាំង លន បញ្ញា អាចដណ្តើមបានឬទេ? ក្រោយភ្លាត់ឱកាសដណ្តើមខ្សែម្តងរួចម្តងហើយ ពេលប៉ះ ឡៅ ចិត្រា កាលពីចុងខែ មីនា កន្លងមកនេះ៕