Skip to content
    ទំព័រដើម  »  កីឡាជាតិ

ទោះរដូវកាលសល់តែ៣ប្រកួតទៀត អ្នកចាត់ការក្រុមភ្នំពេញក្រោន ថានឹងប្រយុទ្ធដល់វិនាទីចុងក្រោយដណ្ដើមពានCPL

ថ្លែងមកកាន់សារព័ត៍មានក្នុងស្រុកក្រោយវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ (ថ្នាក់ជាតិ) អ្នកចាត់ការក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន បានលើកឡើងថាការប្រកួតជុំទី៤ នេះមានភាពតានតឹងខ្លាំង ព្រោះមុនបញ្ចប់រដូវកាល ការប្រកួតនៅសល់៣ប្រកួតទៀត យ៉ាងណាមិញភ្នំពេញក្រោននឹងប្រឹងប្រែងប្រយុទ្ធដល់វិនាទីចុងក្រោយដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា។

សូមបញ្ជាក់ថា ក្រុម៤ដែលឡើងមកកាន់ជុំទី៤នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ មាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន វិសាខា និង បឹងកេត ហើយក្រុមទាំង៤នេះនឹងត្រូវជួបគ្នា៣ប្រកួតជាបន្តទៀត។ ស្របពេលព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន កំពុងប្រកួតប្រជែងជាជើងឯងរដូវកាលថ្មីនេះ។ តារាងចំណាត់ថ្នា្នក់គិតត្រឹមសប្ដាហ៍ទី២៧ ជុំទី៣ ក្រុមព្រះខ័នរាជស្វាយរៀង ៦៩ពិន្ទុ ឈរលើភ្នំពេញក្រោន ៥ពិន្ទុ ដែលមាន៦៤ពិន្ទុ ស្របពេល វិសាខាមាន៤៤ពិន្ទុ និង បឹងកេតមាន៤១ពិន្ទុ។