យុវជន ហ៊ុយ យ៉ាន់ហ្វៃ ជាកីឡាករឡើងភ្នំប្រចាំក្លឹបឡើងភ្នំ Power UP បានលើកឡើងអំពីចំណុចពិសេសនៃកីឡាឡើងភ្នំថាមានភាពសប្បាយប្លែកខុសអំពីកីឡាដទៃៗ មិនត្រឹមតែជួយឱ្យទទួលបានសុខភាពរឹងមាំទេ ពិសេសធ្វើឱ្យអ្នកលេងមិនមានភាពនឿយណាយនោះឡើយ។
និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រនេះ តាមរយៈបទពិសោធជោកជាំក្នុងកីឡាឡើងភ្នំជាង១២ឆ្នាំ យ៉ាន់ហ្វៃ បានអំពាវវនាវដល់សាធារណជននាំគ្នាងាកមកលេងកីឡាឡើងភ្នំនេះផង។ យុវជនវ័យ ២០ឆ្នាំថ្លែងបែបនេះក៏ព្រោះតែកីឡាប្រភេទថ្មីនេះមិនសូវជាសំបូរធនធានកីឡាករច្រើនប៉ុន្មានឡើយ៕