Scott Carson មិនបានលេងមួយនាទីសោះសម្រាប់ Manchester City ក្នុងរដូវកាលនេះ ប៉ុន្តែនៅតែទទួលបានមេដាយជើងឯក Premier League ។
យោងតាមបទប្បញ្ញត្តិ កីឡាករម្នាក់នឹងទទួលបានមេដាយពេលដែលគាត់បានបង្ហាញចាប់ពី៥ប្រកួតឡើងទៅក្នុងក្របខណ្ឌ Premier League ។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មការរៀបចំការប្រកួតអាចផ្តល់មេដាយបន្ថែមសម្រាប់ករណីពិសេស។ Carson គឺជាអ្នកចាំទីដៃទី៣ ដូច្នេះនៅតែទទួលបានមេដាយបាន។
យោងតាមស្ថិតិពី Opta បានឱ្យដឹងថា Carson បានលើកពានរង្វាន់ចំនួន១១លើក ទោះលេងបានត្រឹមតែ១០៧នាទីនៃការលេង។ ជាមធ្យម គេចំណាយពេលតិចជាង ១០ នាទីដើម្បីឈ្នះពានរង្វាន់មួយនៅ Manchester City។
ចាប់តាំងពីបានមកដល់ Etihad ក្នុងឆ្នាំ ២០១៩ ក្នុងលក្ខខណ្ឌខ្ចី បន្ទាប់មកក៏បានចុះកិច្ចសន្យាជាផ្លូវការនៅរដូវក្តៅឆ្នាំ ២០២១ Carson បានបង្ហាញខ្លួនត្រឹមតែពីរប្រកួតប៉ុណ្ណោះសម្រាប់ក្រុមជើងឯក Premier League។
អតីតអ្នកចាំទី Liverpool រូបនេះត្រូវបានចូលដោយលេងបាន១៧ចុងក្រោយ ក្នុងលទ្ធផលស្មើ ០-០ រវាង Man City និង Sporting Lisbon ជើងទីពីរនៃវគ្គ១៦ក្រុមចុងក្រោយ រដូវកាល Champions League 2021/22។ លើសពីនេះ អ្នកចាំទីរូបនេះក៏បានលេងពេញ៩០នាទីពេល Man City ឈ្នះ Newcastle United ៤-៣ នៅ Premier League 2020/21។ ពេលនោះ គឺជាបង្ហាញសាជាថ្មីនៅ Premier League ក្រោយខកខានរយៈពេល១០ឆ្នាំ។
កុងត្រារបស់ Carson ជាមួយ Man City នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤ ហើយវាមិនច្បាស់ថាគាត់នឹងបន្តឬអត់នោះទេ។
ទោះបីបានរួមចំណែកមិនសូវច្រើនលោក Pep Guardiola នៅតែបញ្ជាក់ថា៖ “មនុស្សជាច្រើនប្រហែលមិនបានដឹង តែគេមានសមត្ថភាពជាអ្នកដឹកនាំយ៉ាងពិតប្រាកដ។ Carson មានបទពិសោធ និងជាមនុស្សប្រជាប្រិយ។”
ថ្មីៗនេះ អ្នកចាំទី Carson ត្រូវបានដកចេញពីកម្មវិធីជប់លៀងអបអរជើងឯក Premier League របស់ Man City ដោយកងកម្លាំងសន្តិសុខពីបទបង្កជម្លោះ។ គាត់ត្រូវបានគេនិយាយថាស្ទើរតែបានឈ្លោះជាមួយសមាជិកម្នាក់ទៀតនៅឯពិធីជប់លៀងអបអរសាទរជើងឯក។