Skip to content
    ទំព័រដើម  »  កីឡាជាតិ

គ្រូយុវជនម្នាក់មកពីអង្គការផ្កាយសមុទ្រចាត់ទុក Pep Guardiola និង Pep Muñoz ជាគ្រូបង្គោលដែលមានក្បួនលេងគួរត្រងត្រាប់តាម

យុវជន អ៊ុំ តុលា ជាគ្រូបង្វឹកវ័យក្មេងក្រុមយុវជនអាយុក្រោម១០ឆ្នាំនារីរបស់អង្គការផ្កាយសមុទ្រ បានចុចឈ្មោះគ្រូបង្វឹកពីររូបដែលគេចាប់អារម្មណ៍ខ្លាំងទីមួយនោះគឺ Pep Guardiola អ្នកដឹកនាំក្លឹបអង់គ្លេស Manchester City និងលោក Pep Muñoz របស់ក្លឹបព្រះខ័នរាជស្វាយរៀង។ ឆ្លើយតបការដែលរើសលោក Pep Guardiola ជាគ្រូបង្វឹកគំរូ តុលា កត់សម្គាល់នៅចំណុចពិសេសៗរបស់បុរសសញ្ជាតិអេស្ប៉ាញជួយ Man City លើកពានលីគកំពូល ៤ឆ្នាំជាប់ៗគ្នានោះ ពាក់ព័ន្ធលើតាក់តិចដឹកនាំក្រុមទាំងមូល ប្រព័ន្ធលេងដមានប្រសិទ្ធភាព និងគាត់មានស្មារតីហ្នឹងនឹងនគ្រប់គ្រងកូនក្រុមបានគ្រប់ស្ថានការនានា។

ជាមួយគ្នាដែរ យុវជនមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹងខាងលើ ក៏លើកអំពីភាពល្អរបស់គ្រូបង្គោលព្រះខ័នរាជស្វាយរៀងដែលគេចាប់ចំណុចបាននោះទៅលើប្រព័ន្ធដឹកនាំមានលក្ខណៈស្ងប់ មិនច្របូកច្របល់ និងងាយឆេវឆាវ។ បន្ថែមពីនេះ គេសរសើរមែនទែនលើផែនការស្វែងរកគ្រាប់បាល់របស់ព្រះខ័នរាជស្វាយរៀងម្តងៗ។

គួររំឭកថា អ៊ុំ តុលា កាលពីពេលថ្មីៗនេះរូបគេទើបតែបញ្ចប់ការសិក្សាវគ្គបណ្ដុះបណ្ដាលគ្រូបង្ហាត់បាល់ទាត់កម្រិត “ ឃ ” លើកទី២ ដែលរៀចំដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយ ក្លឹបបាល់ទាត់បឹងកេត និងគាំទ្រដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕