Skip to content
    ទំព័រដើម  »  កីឡាជាតិ

កំណត់ត្រាល្អប្រកួតអំបោះឆៅ ធន់ ស៊ីម៉ូវ ថាការប៉ះ យ៉ន ពិសី លើកទី៣នឹងស្តារមុខមាត់ទាំងដើមទាំងការវិញ

កីឡាករ ធន់ ស៊ីម៉ូវ ក្នុងជំនួបសាជាថ្មីតទល់នឹង យ៉ន ពិសី នៅសង្វៀនគ្រុឌចុងសប្តាហ៍នេះ បានបង្ហាញការតាំងចិត្តចង់ឈ្នះកូនសិស្សលោកគ្រូ ឡុង សាវន្ត័ ជាខ្លាំងក៏ព្រោះតែប្រវត្តិជួបគ្នា ២ដងកន្លងមក ស៊ីម៉ូវ មិនអាចធ្វើ ពិសី បែកទាល់តែសោះ។ អ្នកប្រដាល់មានប្រភពពីខេត្តព្រះសីហនុ បន្តថាការប៉ះគ្នាលក្ខណៈអំបោះឆៅនៅខេត្តកំពង់ស្ពឺលើកនេះ រូបគេនឹងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួន។

កូនសិស្សគ្រូ ធន់ សុភា ខាងលើក៏បានសរសើរអំពីភាពខ្លាំងមួយចំនួនរបស់ យ៉ន ពិសី ដែលថាជាកីឡាប្រភេទតាន់ និងល្អក្បាច់។ យ៉ាងណា ស៊ីម៉ូវ ថាមួយប្រកួតនេះនឹងល្អមើល ក៏ព្រោះតែជាឱកាសសងសឹកដែលគេទន្ទឹងចាំ។

គួរំឭកថា ធន់ ស៊ីម៉ូវ ប្រវត្តិការប្រកួតលក្ខណៈអំបោះឆៅកន្លងមកហាក់ទទួលបានផលល្អច្រើន ពោលវ៉ៃ ៦ដង ឈ្នះ ៥លើក និងភ្លាត់ចាញ់តែ១ដងប៉ុណ្ណោះ៕