ដោយសារតែកាលនៅរៀនបឋមសិក្សា មានសិស្សប្រុសៗធ្វើបាបពេក កីឡាការិនី ហេង លីលី ដែលកាលណោះរៀនថ្នាក់ទី៦ បានដាច់ចិត្តប្រាប់ម្ដាយពីសកម្មភាពទាំងនេះ ហើយម្ដាយរបស់នាងក៏បាននាំទៅហ្វឹកហាត់ក្បាច់គុនយូដូដើម្បីការពារខ្លួន។
សម្លេងក្នុងការហ្វឹកហាត់កីឡាយូដូនេះ លីលី ទទួលបានការលើកទឹកចិត្តខ្លាំងពីម្ដាយ។ ទោះពិបាកយ៉ាងណា ក៏នៅតែស៊ូទ្រាំ។ សម្លេងក្រោយហ្វឹកហាត់បានជាង១០ឆ្នាំ និងបានមេដាយជាហូរហែមក ជាពិសេសមេដាយសំរឹទ្ធនៅស៊ីហ្គេម ២០២៣ កីឡាការិនីដែលកំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់រូបនេះត្រូវបានផ្ដល់ឱកាសធ្វើជាគ្រូបង្វឹកប៉ារ៉ាយូដូ។ នាងថា ជាបទពិសោធថ្មីមួយដែលប្លែកជាងកាលនៅជាកីឡាការិនី៕