Skip to content
    ទំព័រដើម  »  កីឡាជាតិ

អ្នកតាមដានបាល់ទាត់ជាតិសុំការគាំទ្របន្ថែមដល់ក្លឹបអាជីព

ទទួលស្គាល់ថា ការប្រកួតបាល់ទាត់លក្ខណៈសប្បុរសធម៌ហាក់មានសន្ទុះខ្លាំងនាពេលបច្ចុប្បន្ន តែបើនិយាយបាល់ទាត់អាជីពវិញ ហាក់មិនសូវមានការគាំទ្រខ្លាំងក្លាទេ។ ជាក់ស្ដែង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្លឹបអាជីពមួយចំនួនបានបិទទ្វារជាបន្តបន្ទាប់ ហើយចុងក្រោយបង្អស់នេះ គឺ ព្រៃវែងអេហ្វស៊ី។

ដូច្នេះហើយបានជាលោក អូស្កា ជាអ្នកអត្ថាធិប្បាយកីឡា និងជាអ្នកតាមដានកីឡាបាល់ទាត់ជាតិផងនោះ អំពាវនាវទស្សនិកបន្តការគាំទ្រ ក៏ដូចជាបន្ថែមការលើកទឹកចិត្តថែមទៀតទាំងការទៅទស្សនាផ្ទាល់ និងទិញផលិតផលផ្សេងៗដើម្បីជួយចំណូលរបស់ក្លឹប។

សម្លេង

លោក អូស្កា រំពឹងថា រដូវកាលថ្មីខាងមុខនៃក្របខណ្ឌបាល់ទាត់កម្ពុជា នឹងមានអ្នកចូលរួមទស្សនាកាន់តែច្រើនថែមទៀត៕