វីរៈកីឡាការិនី កែ ឡេង ប្រាប់ស្ថានភាពសុខភាពបច្ចុប្បន្ន ក្រោយស្បើយពីជំងឺសម្ពាធឈាមឡើងខ្ពស់

Sovann Tith
8 មើល
0 នាទីអាន
- Advertisement -

មានរយៈពេល៦ខែមកហើយដែលវីរៈកីឡាការិនី កែ ឡេង បានចាកចេញពីមន្ទីរពេទ្យដែលអ្នកស្រីបានចូលសម្រាកព្យាបាលជំងឺសម្ពាធឈាមឡើងខ្ពស់។ ម្ចាស់មេដាយមាសប៉េតង់ពិភពលោក៤សម័យបញ្ជាក់ថា បានធូរស្បើយពីជំងឺមួយនេះ តែសុខភាពនៅមិនទាន់វិលមកសភាពដើម១០០ភាគរយទេ។

ឧត្ដមសេនីយ៍ទោក្របខណ្ឌក្រសួងការពារជាតិដដែលប្រាប់ថា រៀងរាល់ថ្ងៃនេះបានខិតខំយ៉ាងខ្លាំងអនុវត្តតាមវេជ្ជបញ្ជារបស់ពេទ្យដើម្បីរក្សាស្ថានភាពសុខភាពឱ្យបាននឹងនរទាំងការហូបចុក និងលំហាត់ប្រាណ។

អ្នកស្រីបញ្ជាក់ថា នឹងអាចចូលបង្ហាត់វិញបាននាដំណាច់ឆ្នាំ២០២៣នេះ។

អ្នកស្រី កែ ឡេង បានផ្ដើមលេងកីឡាដំបូង គឺកីឡាបាល់ទះ ក្នុងឆ្នាំ១៩៨៦ រហូតដល់ឆ្នាំ១៩៩៣ ទើប ប្ដូរមកលេងកីឡាប៉េតង់។ អ្នកស្រី ដណ្ដើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕