នាយកប្រតិបត្តិរបស់ក្លឹប Peterborough លោក Darragh MacAnthony ជឿជាក់ថា Tottenham Hotspur នឹងក្លាយជាក្រុមប្រជែងជើងឯក ប្រសិនបើពួកគេយកបានខ្សែប្រយុទ្ធអង់គ្លេសមួយរូប។
Spurs បញ្ចប់រដូវកាល ២០២៣-២៤ ជាមួយចំណាត់ថ្នាក់លេខ៥ ក្នុងតារាង Premier League ខណៈក្នុង FA Cup ពួកគេត្រូវបានទម្លាក់ចេញដោយ Manchester City ក្នុងជុំទី៤ ហើយធ្លាក់ពី League Cup ត្រឹមជុំទី២ ដូច្នេះ មានន័យថាក្រុមបង្វឹកដោយលោក Ange Postecoglu មិនអាចឈ្នះពាន និងប្រជែងកៅអី Champions League បាននោះទេ។
កង្វះខាតក្នុងការស្វែងរកតួអង្គមកជំនួសអតីតប្រធានក្រុម Harry Kane ត្រូវបានលើកយកមកនិយាយ ហើយលោក MacAntony យល់ឃើញថា ខ្សែប្រយុទ្ធ Ivan Toney របស់ក្លឹប Brentford អាចជាជម្រើសដ៏ល្អសម្រាប់ Spurs ក្នុងការពិចារណា។