លោក Thomas Tuchel ក្លាយជាអ្នកចាត់ការដែលចាប់ផ្ដើមអាជីពនៅ Chelsea បានល្អជាងគេបំផុត ដោយដឹកនាំក្រុមមិនចាញ់១៣ប្រកួតជាប់គ្នា បន្ទាប់ពីក្រុមតោខៀវផ្ដួល Atletico Madrid ២-០ យប់ថ្ងៃពុធ ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ Champions League។
Hakim Ziyech និង Emerson ជាអ្នករកបានគ្រាប់សម្រាប់ក្រុមតោខៀវ ធ្វើឱ្យពួកគេឈ្នះដោយគ្រាប់សរុបពីរជើង ៣-០។
តាំងពីចូលដឹកនាំ Chelsea ជំនួសលោក Frank Lampard ក្នុងខែមករាឆ្នាំ២០២១មក គ្រូជនជាតិអាល្លឺម៉ង់វ័យ៤៧ឆ្នាំ បានដឹកនាំក្រុមតោខៀវឈ្នះ៩ដងនិងស្មើ៤ដង ហើយក្នុងនោះរក្សាទីមិនរបូតគ្រាប់នៅក្នុងទឹកដី៦ប្រកួត។
កន្លងមក អ្នកចាត់ការដែលចេញដេប៉ាដឹកនាំ Chelsea មិនចាញ់ច្រើនប្រកួតជាងគេគឺលោក Luiz Felipe Scolari ដែលមិនចាញ់១២ប្រកួតដំបូងជាប់គ្នាក្នុងឆ្នាំ២០០៨ ពេលចូលដឹកនាំ Chelsea៕