តាមរយៈព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្ដើមពានរង្វាន់មិត្តភាពសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ លើកទី២សង្កេតឃើញមានកំណើនការចូលរួមច្រើនក្នុងនោះមានទាំងចាស់ ទាំងក្មេង។ ជាមួយគ្នាដែរ លោក សួស រាហ៏មារ៏ និងកញ្ញា យ៉ាង វិរិន្ទរ័ត្ន ដែលជាមន្ត្រីរាជការបានបង្ហាញគោលជំហរនៃការចូលរួមនេះក្នុងន័យសុខភាព ការប្រមូលបទពិសោធពីអ្នកខ្លាំងៗ និងក៏ជាការសាបព្រូសរូបភាពនៃការលេងកីឡាទៅដល់យុវជនជំនាន់ក្រោយ។
ទន្ទឹមគ្នាដែរ មន្ត្រីបម្រើការនៅសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យរ៉ែនិងថាមពលក៏បានប្រាប់អំពីអត្ថប្រយោជន៍របស់កីឡាវាយសីថាជួយឱ្យពួកគាត់សប្បាយរីករាយ រំសាយអស់រាល់ទុកកង្វល់ ហើយក្រោយពេលលេងចប់ម្តងៗជួយឱ្យពួកគាត់នឹកឃើញគំនិតថ្មីៗសម្រាប់បំពេញការងារវិញឱ្យកាន់តែមានប្រសិទ្ធភាពទ្វេដង។ លើសពីនេះអ្នកទាំងពីរក៏បានអំពាវវនាវឱ្យមហាជនចូលនាំគ្នាលេងកីឡាឱ្យបានច្រើនកុះករ ពិសេសពួកគាត់សំដៅលើយុវជនជំនាន់ក្រោយ៕