Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូ Girona ជឿជាក់ថា Yamal អាចនឹងឈានដល់កម្រិតរបស់ Messi បើបន្ដការប្រឹងប្រែង

ខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal ត្រូវបានចាត់ទុកថា ជាកីឡាករដែលផ្លាស់ប្ដូរការប្រកួត ហើយអាចមានភាពប្រហាក់ប្រហែលទៅទៅនឹងរៀមច្បង Lionel Messi បន្ទាប់ពីគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងការប្រកួតដែល Barcelona ទទួលបានជ័យជម្នះ ៤-១ លើ Girona។

Yamal រកគ្រាប់បាល់ពីរគ្រាប់ ក្នុងការប្រកួតនាថ្ងៃអាទិត្យ ជួយឱ្យ Barcelona បន្ដរក្សាកំណត់ត្រាឈ្នះ១០០ភាគរយ និងមានគម្លាតនាំមុខក្រុមលេខ២ ៤ពិន្ទុ ក្នុងតារាង La Liga។ បន្ទាប់ពីបានឃើញការលេងដ៏ល្អរបស់ Yamal អ្នកចាត់ការរបស់ក្លឹប Girona លោក Michel បានសរសើរកីឡាករវ័យក្មេងរូបនេះ ហើយលោកជឿជាក់ថា គេអាចនឹងឈានដល់កម្រិតរបស់ វីរបុរសរបស់ Barca, Lionel Messi នាថ្ងៃណាមួយ។

លោកបាននិយាយថា៖ “Lamine ជាអ្នកផ្លាស់ប្ដូរការប្រកួត។ សម្រាប់ខ្ញុំ គេជាម្នាក់ក្នុងចំណោមកីឡាករល្អបំផុត ក្នុងវ័យ១៧ឆ្នាំ។ វាពិតជាពិបាកក្នុងការស្រមៃថា បន្ទាប់ពី Messi ទៅ គេជាកីឡាករម្នាក់ទៀត ដែលបានមកដល់ ប៉ុន្ដែខ្ញុំសង្ឃឹមថា Lamine បន្ដពង្រឹងសមត្ថភាព ព្រោះគេជាកីឡាករដែលអាចឈានដល់កម្រិតនោះ”។