Skip to content
    ទំព័រដើម  »  កីឡាជាតិ

អាជ្ញាកណ្ដាលចៅក្រមឆ្នើមក្នុងការប្រកួតគុនចម្រុះខ្មែរបុរាណអាចនឹងបានរង្វាន់គាប់ចិត្ត

សិក្ខាកាម៤០រូបមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សហព័ន្ធកីឡាគុនចម្រុះកម្ពុជា និងសហព័ន្ធកីឡាយុទ្ធក្រមខម បានបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយដំណើរការរយៈពេលមួយថ្ងៃកន្លះ។

ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ចបានរំឭកមានប្រសាសន៍ថា អាជ្ញាកណ្ដាលឆ្នើមអាចនឹងទទួលបានរង្វាន់ជាការលើកទឹកចិត្ត និងជាគំរូសម្រាប់អាជ្ញាកណ្ដាលផ្សេងៗទៀត ដើម្បីឱ្យបានល្អទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ អាជ្ញាកណ្ដាលចៅក្រមទាំងអស់ត្រូវចេះជួយគ្នា មានសាមគ្គីភាពផ្ទៃក្នុង ស្មារតីក្រុម និងយកចំណេះដឹងទៅផ្លាស់ប្ដូរទម្លាប់ការងារឱ្យច្បាស់លាស់ជាងមុន។