Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជន អ៉ឹង ហុកទ្រីប៉ិកអួយ ចេះលេងបាល់ទាត់ក្នុងសាល ដោយសារការចង្អុលបង្ហាញផ្ទាល់ពីកីឡាករជម្រើសជាតិ២រូប

យុវជន អ៉ឹង ហុកទ្រីប៉ិកអួយ សមាជិកប្រចាំក្រុម Eagle FC បានលើកឡើងថាការស្គាល់និងចេះលេងបាល់ទាត់ក្នុងសាលដូចពេលបច្ចុប្បន្ននេះក៏ដោយសារការបង្ហាត់បង្រៀនពីសមាជិកក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា គឺកីឡាកររស់ ស៊ីរដ្ឋា និងរស់ ស៊ីចំរើន។ យុវជនវ័យ ២០ឆ្នាំបន្តថារយៈពេលជាង២ឆ្នាំប្រឡូកក្នុងបាល់ទាត់ក្នុងសាលរូបគេយល់ដឹង មូលដ្ឋានគ្រឹះនិងក្បួនច្បាប់នៃកីឡាមួយនេះបានច្រើនមែនទែនពីសំណាក់បងប្អូនត្រកូលរស់ទាំងពីរ។

ជាមួយគ្នាដែរ និស្សិតពេទ្យឯកទេសធ្មេញក៏បានចែករំលែកនៅលក្ខណៈពិសេសនៃបាល់ទាត់ក្នុងសាលថាមានភាពខុសពីបាល់ទាត់តារាងស្មៅ ដោយតារាងបាល់ទាត់ក្នុងសាលអាចលេងបានដោយមិនត្រូវថ្ងៃក្តៅ និងមិនមានការប្រឡាក់ប្រឡូកច្រើនជាដើម។

ម្ចាស់អាវលេខ១០ប្រចាំក្រុម Eagle FC ក៏បានបង្ហាញអារម្មណ៍សាទរសម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញដែលបានបង្កើតពានរង្វាន់បាល់ទាត់ក្នុងសាលនេះឡើង ក្នុងន័យអភិវឌ្ឍលើកកម្ពស់បាល់ទាត់ក្នុងសាលកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

អ៉ឹង ហុកទ្រីប៉ិកអួយ ក្នុងការប្រកួតបើកឆាកសម្រាប់ពូល c រូបគេពិតជាបានបំពេញតួនាទីបានយ៉ាងល្អ ដែលជួយក្រុម Eagle FC ខ្លួនទទួលបានជ័យជំនះយ៉ាងលើសលុបលើក្រុម Sena Angkor United ក្នុងលទ្ធផល 7- 3៕