បរាជ័យក្នុងប្រកួតទល់ Celtic បានធ្វើឱ្យ អ្នកចាត់ការ Bayern Munich លោក Vincent Kompany ខកខានឱកាសក្នុងការផ្លាស់ទៅចូលរួម Manchester United កាលលោកនៅជាយុវជន។
Kompany ត្រូវបានចាត់ទុកថាជាខ្សែការពារដ៏មានសក្ដានុពលមួយរូប ក្នុងវ័យត្រឹមតែ១៧ឆ្នាំ ជាមួយក្លឹប Anderlecht ហើយគេស្ថិតក្នុងសមាជិកក្រុមដែលធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ Celtic ក្នុងវគ្គចែកពូល UEFA Champions League រដូវកាល ២០០៣-០៤ តែគួរឱ្យសោកស្ដាយក្រុមរបស់គេបានចាញ់៣-១ នៅទឹកដី Celtic Park។
ហើយបរាជ័យនេះ បានធ្វើឱ្យ Kompany បាត់បង់ឱកាសដ៏ធំមួយ ក្នុងកាផ្លាស់ទៅ Manchester United ក្នុងសម័យដឹកនាំដោយលោក Sir Alex Ferguson ដែលកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំងនាពេលនោះ។
លោក Ferguson បានទៅទស្សនាការប្រកួតនោះ និងបានតាមដានការលេងរបស់យុវជនបែលហ្សិក។ តែចុងក្រោយអ្នកចាត់ការជនជាតិស្កុតឡែន មិនបានជ្រើសរើស Kompany នោះទេ ហើយទីបំផុត ខ្សែការពាររូបនេះ បានសម្រេចកផ្លាស់ទៅចូលរួមក្លឹប Hamburg មុនពេលចូលរួម Manchester City ជាគូប្រជែងរួមទីក្រុងរបស់ Man United ហើយចាយពេល១១ឆ្នាំនៅទីនោះ៕