Skip to content
    ទំព័រដើម  »  កីឡាជាតិ

កុមារាលក់ចំណីព្រាបនៅមុខវាំងម្នាក់ចង់ក្លាយជាកីឡាករបាល់ទាត់ និង​ចង់ហាត់នៅក្រុមទ័ព

កុមារា រាជ អាយុ១៣ឆ្នាំ ជាអ្នកលក់ចំណីសត្វព្រាបនៅមុខព្រះបរមរាជវាំងប្រាប់ថា ចូលចិត្តលេងកីឡាបាល់ទាត់ខ្លាំងណាស់ និងតែងតែលេងនៅម្ដុំផ្ទះជាមួយមិត្តភក្ដិជាប្រចាំ ពេលទំនេរពីការសិក្សា និង​រួចពីការលក់ដូរ។ សិស្សថ្នាក់ទី៦នៃសាលាបឋមសិក្សាពញាក្រែក ម្ដុំទួលសង្កែ បង្ហើបដែរថា ចង់ក្លាយជាកីឡាករបាល់ទាត់មួយរូប និងថា ប្រសិនបើមានឱកាសចង់ចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

រាជ ចេះលក់ចំណីព្រាប៦ឆ្នាំមកហើយ ហើយចំណូលពីរបរនេះត្រូវបានប្រើប្រាស់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផង និងការសិក្សាផ្ទាល់ខ្លួនផង៕