Skip to content
    ទំព័រដើម  »  កីឡាជាតិ

Havertz អាចអវត្តមានពីទីលានរហូតដល់ចប់រដូវកាល ក្រោយរបួសពេលហ្វឹកហាត់នៅឌូបៃ

ខ្សែប្រយុទ្ធ Kai Havertz របស់ក្លឹប Arsenal ទំនងជាលែងមានឱកាសបង្ហាញខ្លួនក្នុងរដូវកាលនេះទៀតហើយ ក្រោយរងរបួសធ្ងន់ធ្ងរអំឡុងការបោះជំរំហ្វឹកហាត់នៅទីក្រុងឌូបៃ។

កីឡាករវ័យ២៥ឆ្នាំបានរហែកសរសៃរពួរ ដែលធ្វើឱ្យគេចំណាយពេលក្រៅទីលានរយៈពេលវែង។ យោងតាមប្រភពពី The Athletic បានរាយការណ៍ថា Havertz នឹងទទួលការវះកាត់ឬយ៉ាងណាទេ ប៉ុន្ដែប្រភពខាងលើបានអះអាងថា គេទំនងមិនអាចត្រលប់មកកាន់ទីលានបានវិញនោះទេ ក្នុងរដូវកាលនេះ។

អ្នកចាត់ការ Mikel Arteta នឹងបញ្ជាក់អំពីស្ថានភាពរបួសរបស់ កីឡាករជម្រើសជាតិអាល្លឺម៉ង់ ក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រ មុនពេល Arsenal ប្រកួតទល់ Leicester City ចុងសប្ដាហ៍នេះ។