Skip to content
មនុស្សរាប់ពាន់អ្នកឈ្នះទឹកប្រាក់សរុបជាង៥០លានរៀល និងរង្វាន់ម៉ូតូក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅស្រុកបាកានខេត្តពោធិ៍សាត់
    ទំព័រដើម  »  PR

មនុស្សរាប់ពាន់អ្នកឈ្នះទឹកប្រាក់សរុបជាង៥០លានរៀល និងរង្វាន់ម៉ូតូក្នុងកម្មវិធីគាស់គ្រុឌ ឈ្នះម៉ូតូ នៅស្រុកបាកានខេត្តពោធិ៍សាត់

កាលពីថ្ងៃអាទិត្យទី១៦ កុម្ភៈ កន្លងទៅបងប្អូនអ្នកពោធិ៍សាត់រាប់ពាន់អ្នកបានមកចូលរួម​កម្មវិធី​គាស់គ្រុឌឈ្នះម៉ូតូ ដែលរៀបចំឡើងដោយភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នៅទីតាំងកម្មវិធី​ប្រកួត​ប្រដាល់​​គ្រុឌគុនខ្មែរ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ គេក៏ឃើញមានបងប្អូនមក​ពីបណ្តា​ខេត្ត​ផ្សេងៗ​ផងដែរ ដូចជាខេត្តកំពង់ចា ត្បូងឃ្មុំ​​​​ បានចូលរួមគាស់គ្រុឌ ផ្សងសំណាង​​ទទួល​បាន​​​រង្វាន់ធំៗជាច្រើន ជាពិសេសរង្វាន់ម៉ូតូឌ្រីមសង់សេរីថ្មីឆ្នាំ២០២៥។ ទឹកប្រាក់សរុបជាង ៥០ លាន​​រៀល និងម៉ូតូចំនួនមួយគ្រឿង ត្រូវបានចែកជូនអ្នកមានសំណាងជាច្រើននាក់ ដែល​​សុទ្ធ​សឹងតែជាងអតិថិជនគាំទ្រភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ លើសពីនោះ គេក៏ឃើញមានតារាកិត្តិយស និងសិល្បករជាច្រើនរូប មានវត្តមានផ្តល់ភាពរីករាយដល់អ្នកចូលរួមរបស់យើង។ គួរបញ្ជាក់​ថាភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ជាផលិ​តផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មាន៣រសជាតិ គឺភេសជ្ជៈ​ប៉ូវកម្លាំងគ្រុឌ រសជាតិដើម, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ អាយស៏ និងភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់ដំណើរការផលិតផលចំនួន១៧ ក្រោមម៉ាកសញ្ញាចំនួន៤ គឺម៉ាកសញ្ញាគ្រុឌ, វឌ្ឍនៈ ដ្រាហ្គិន, និង វី អាកទីវ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីអតិថិជន និងទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងឈ្នះមេដាយមាសចំនួន ៣៣ មេដាយ,​ ពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោកពីស្ថាប័ន Monde Selection និង World Beer Award ចំនួន ៣ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។