Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ

គ្រូបង្គោលក្រុមឥណ្ឌូនេស៊ីឈ្នះមេដាយមាសបាល់ទាត់បុរសស៊ីហ្គេមនៅកម្ពុជារបូតតំណែងហើយ

សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានបញ្ចប់តំណែងលោក Indra Sjafri ពីតួនាទីគ្រូបង្គោលក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២០ឆ្នាំ
បន្ទាប់បរាជ័យក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ជម្រើសជើងឯកយុវជនអាស៊ីអាយុក្រោម២០ឆ្នាំ ដោយ៣ប្រកួតក្នុងពូល រកបានតែមួយពិន្ទុប៉ុណ្ណោះ។

ការសម្រេចនេះធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយក្នុងចំណោមសមាជិកប្រតិបត្តិសហព័ន្ធដើម្បីវាយតម្លៃ និងសម្រេច។

លោក Sjafri ត្រូវបានសហព័ន្ធសម្រេចឱ្យកាន់ការងារក្រុមយុវជនអាយុក្រោម២០ឆ្នាំធ្វើម៉េចឱ្យឈានយ៉ាងហោចទៅវគ្គ៨ក្រុមចុងក្រោយ AFC U20និង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup U20 ឆ្នាំ២០២៥។ ប៉ុន្តែគោលដៅនេះបានបរាជ័យ ហើយក្រុមរកបានតែមួយគ្រាប់ប៉ុណ្ណោះ។

លោក Indra ដែលធ្លាប់ជាខ្សែបម្រើក្រុម PSP Padang ពីឆ្នាំ១៩៨៦ដល់ឆ្នាំ១៩៩១ បានផ្ដើមការងារជាគ្រូបង្គោលក្នុងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី ឆ្នាំ២០១១ ដោយធ្វើជាគ្រូបង្គោលក្រុមយុវជនអាយុក្រោម១៦ឆ្នាំ។ ឆ្នាំ២០១៩ លោកបាននាំក្រុមយុវជនអាយុក្រោម២៣ឆ្នាំឥណ្ឌូនេស៊ីលើកពាន AFF U23 នៅរាជធានីភ្នំពេញ ហើយឆ្នាំ២០២៣ ក៏បាននាំក្រុម U22 ឥណ្ឌូនេស៊ីឈ្នះមេដាយមាសបាល់ទាត់បុរស។ ឆ្នាំ២០២៤កន្លងទៅ លោកបាននាំក្រុម U19 លើកពាន AFF U19៕