Skip to content
    ទំព័រដើម  »  កីឡាជាតិ

ធ្លាប់ស្ថិតក្នុងស្ថានភាពលំបាក តារាចម្រៀង ប៉ៃ ដាវីឌ រីករាយក្នុងការលេងកីឡារៃថវិកាជួយសង្គម

លោក ប៉ៃ ដាវីឌ តារាចម្រៀងនិងជាសមាជិកក្រុមបាល់ទាត់ Vlogger All Stars បានបង្ហាញនៅអារម្មណ៍រំភើប និងជ្រះថ្លាពេលបានរួមចំណែកក្នុងការជួយកិច្ចការសង្គមតាមរយៈការប្រមូលផ្តុំគ្នាលេងបាល់ទាត់រៃអង្គាសស្វែងរកថវិកាក្នុងពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា (រដូវកាលទី៣) ។ តារាចម្រៀងសម្តីផ្អែមបន្ថែមថានេះជាលើកទី២ដែលខ្លួនបានចូលរួមលេងបាល់ទាត់ជាមួយក្រុម Vlogger All Stars ។

កូនអ្នកភ្នំពេញរូបនេះបន្តថាខ្លួនពិតជាយល់និងស្គាល់អំពីអារម្មណ៍របស់បងប្អូនអ្នកខ្វះខាត ដែលត្រូវការជំនួយពីព្រោះតែកន្លងមកខ្លួននិងក្រុមគ្រួសារធ្លាប់រស់នៅក្នុងស្ថានភាពលំបាកដូចគ្នា។

សូមរំឭកថា កាលពីចុងសប្តាហ៍កន្លងទៅក្រុមបាល់ទាត់ Vlogger All Stars បានបើកយុទ្ធនាការប្រកួតបាល់ទាត់សប្បុរសធម៌ ដើម្បីកុមារកម្ពុជា (រដូវកាលទី៣) ដែលប្រកួតតទល់និងក្រុម 9NG Soccer Team៕