Skip to content
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

គ្រូ PSG ជឿជាក់លើកូនក្រុមក្នុងប្រកួតទល់ Liverpool ទោះមិនបានលទ្ធផលល្អក្នុងជើងទី១

បន្ទាប់ពីទទួលបានលទ្ធផលខកចិត្ត ក្នុងជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ក្រោមថ្វីជើងក្រុមហង្សក្រហម Liverpool 0-1 នៅទឹកដីរបស់ខ្លួន, Paris Saint-Germain បានត្រលប់មកវិញជាមួយជ័យជម្នះ ៤-១ លើ Rennes ក្នុង Ligue 1 ពីរគ្រាប់បាល់ពីរគ្រាប់របស់ Ousmane Dembele និងម្នាក់មួយគ្រាប់ពី Bradley Barcola និង Goncalo Ramos។

បើធៀបក្នុងការប្រកួតទល់ Liverpool, ក្រុមបង្វឹកដោយលោក Enrique មានឱកាសច្រើនជាង ដោយពួកគេសឹងតែអាចរកបាន៣ទៅ៤គ្រាប់ក្នុងវគ្គទី១ តែអ្នកចាំទី Alisson បានរារាំងការព្យាយាមប៉ុនប៉ងទំលុះសំណាញ់ទីពី Ousmane Dembele, Bradley Barcola និង Khvicha Kvaratskhelia។

ពេលនេះលោក Enrique និងកូនក្រុម PSG កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី២នៅទឹកដី Anfield ហើយលោករំពឹងថា ក្រុមរបស់លោកនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីនាំយកលទ្ធផលគាប់ប្រសើរត្រលប់ទៅបារាំងវិញ៕